Huawei P10 និង P10 Plus បង្ហាញ​ខ្លួន​ហើយ ដែល​មាន​កាមេរ៉ា​កាន់​តែ​ខ្លាំង និង​រូប​រាង​ប្រណិត





បន្ទាប់ពីលេចលឺពត៌មានចចាមអារ៉ាម ជាច្រើនរាប់មិនអស់អំពី កំពូលស្មាតហ្វូន របស់ Huawei គឺ Huawei P10 និង P10 Plus មក ទីបំផុត ក្រុមហ៊ុន Huawei បានប្រកាស Huawei P10/10 Plus ជាផ្លូវការហើយ។ ខាងក្រោមគឺជា ពត៌មានផ្លូវការ រ៉ាយរ៉ាប់ ពីលក្ខណៈសម្បត្តិ និង រូបរាងទាំងអស់ ដែលក្រុមការងារ Cambo Report ទទួលបាន ហើយសង្ឃឹមថាប្រិយមិត្ត កំពុងអានអត្ថបទ ពត៌មាននេះ ពេញចិត្ត ​៖ 1_cover 2 Final 1000x150 copy រូបរាងរចនាបថ 3 រូបនេះគឺជា Huawei P10 និង P10 Plus កំពូលស្មាតហ្វូនដើមឆ្នាំ 2017 របស់ក្រុមហ៊ុន Huawei។ 

 ដើម្បីធ្វើការ​ប្រកួតប្រជែង ជាមួយកំពូលស្មាតហ្វូន ដទៃទៀតនោះ ក្រុមហ៊ុន Huawei បានធ្វើការសម្រិតសម្រាំង ជាមួយនឹងការ រចនារូបរាងជាថ្មី ផងដែរ​សម្រាប់ ស្មាតហ្វូនកំពូល ពីរស៊េរីនេះ ។ រូបរាងរចនាបថ ទាំងមូលរបស់ Huawei P10 និង P10 Plus គឺកាន់តែស្ដើង ជាងមុន បែប Unibody និងមានសន្ទះ ខាងក្រោយ ប្តូរប្រើជា លោហៈធាតុវិញ។ សម្រាប់ វិមាត្រសរុប Huawei P10 និង P10 Plus គឺមានភាព ខុសគ្នាបន្តិច បន្តួចដោយ Huawei P10 145.3 x 69.3 កម្រាស់ត្រឹម 6.98 មីលីម៉ែត្រ មានទម្ងន់ 145 ក្រាម រីឯ Huawei P10 Plus វិមាត្រ 153.5 x 74.2 កម្រាស់ 6.98 មីលីម៉ែត្រ។ ហេតុដែល Huawei P10 Plus ធំជាងនោះ ដូចមិត្តអ្នកអាន បានជ្រាបហើយ គឺ​ស្មាតហ្វូន ស៊េរីណាក៏ដោយ ភាគច្រើន គឺ ពាក្យ ថា Plus ធំជាជានិច្ច។ វាក៏មានពណ៌ ចំនួន 7 សម្រាប់ជ្រើសរើស ផងដែរ គឺពណ៌​គឺ ខ្មៅ ទឹកមាស ទឹកប្រាក់ ផ្កាឈូក បៃតង ខៀវ និងពណ៌ស។ ប៊ូតុង Volume រាងវែង រលោងសំប៉ែត រីឯ Home Button​ ស្ថិតនៅខាងមុខ​ក្រោម ចំកណ្ដាល និងជាកន្លែងស្កេន ម្រាមដៃ។ 

ទីបំផុត Huawei P10 និង P10 Plus មានកន្លែងស្កេន ក្រយ៉ៅដៃខាងមុខ ហើយ ដែលសេនស័រ ស្កេនក្រយ៉ៅដៃ រហ័ស ​ ដោយគ្រាន់តែប៉ះ នឹងដោះសោរ ភ្លាមៗតែម្ដង។ ក្នុងនោះរន្ធ USB C បានរក្សានៅផ្នែក ខាងក្រោយដដែល អមមកជាមួយរន្ធបំពង សម្លេងនៅផ្នែក ខាងស្ដាំ ខ្សែដោតកាស ខាងឆ្វេង ហើយនិងមាន រន្ធដាក់ម៉េមូរី បន្ថែមទៀតផង។
 4 អេក្រង់ អេក្រង់របស់ Huawei P10 និង P10 Plus គឺមានទំហំ ខុសគ្នា ច្រើនរវាងពីរ ស៊េរីនេះ គឺមានមួយធំ និង មានមួយតូច។​ សម្រាប់ អេក្រង់ Huawei P10 ប្រើប្រាស់កញ្ចក់ 2.5D Curved Gorilla Glass 5 មានទំហំ 5.1 អ៊ីញ អាចបង្ហាញ កម្រិតរូបភាព ត្រឹម Full HD 1080P ប៉ុន្តែ Huawei P10 Plus វិញអាចបង្ហាញ កម្រិតរូបភាព Quad HD គឺជាកំរិតរូបភាព ច្បាស់ ធំ 2K ឯណោះ តែការ ប្រើប្រាស់ ប្រភេទកញ្ចក់ ដូចគ្នា និងមាន ទំហំធំ 5.5 អ៊ីញ។ 5 កម្លាំងម៉ាស៊ីន​ ទាំង P10 និង P10 Plus ប្រើប្រាស់បន្ទះឈីប Kirin 960 ជំនាន់ថ្មី ដែលវា អាចដំណើរការ បានកាន់តែខ្លាំង និងស៊ីថ្មតិច ហើយក៏អាច ប្រកួតប្រជែង ជាមួយបន្ទះឈីប លំដាប់កំពូល របស់ក្រុមហ៊ុន ដទៃផងដែរ។ 
រីឯ Ram វិញនោះ Huawei P10 មាន Ram 4GB និង P10 Plus វិញគឺមាន Ram ធំ 6GB ដោយទំហំប៉ុននេះ គឺគ្រប់គ្រាន់ ក្នុងការបើក កម្មវិធីច្រើន មិនងាយស្ទក់ ម៉ាស៊ីននោះឡើយ។ យើងខ្ញុំក៏សូមបញ្ជាក់ ផងដែរ ​Huawei P10 Plus ដែលមាន Ram ទំហំ 6GB នេះគឺសម្រាប់ តែ P10 Plus ដែលមានទំហំ​ អង្គផ្ទុកទិន្នន័យ 128GB ប៉ុណ្ណោះ។ ជុំវិញកម្លាំងនេះ Huawei P10 និង P10 Plus ដែលប្រើប្រាស់ បន្ទះឈីប Ram ធំៗ ប៉ុននេះ ស្មាតហ្វូនទាំង ពីរស៊េរីនេះ អាចលេងហ្គេម និងប្រើប្រាស់ កម្មវីធីបានសព្វ គ្រប់តែម្ដង ជាមួយនឹង GPU Mali-G71។ សមត្ថភាពកាមេរ៉ា 7 8 បើនិយាយអំពីកាមេរ៉ាវិញ គឺ ក្រុមហ៊ុន Huawei កំពុងឈរលំដាប់ ដែលស្មាតហ្វូន ​មានកាមេរ៉ា ថតបានច្បាស់ ស្អាតជាង គេនោះ។ ដូច្នេះហើយ ដើម្បី កាន់តែឈរ បានយូរ ដដែលក្រុមហ៊ុន Huawei ក៏បានរក្សា បច្ចេកវិទ្យា មួយចំនួន ក៏ដូចជាកាមេរ៉ា ភ្លោះជាដើម ហើយមានការ បន្ថែមសមត្ថភាព ខ្លះផងដែរ។ ប៉ុន្តែអ្វីដែល ថ្មីពិសេសនោះ គឺកាមេរ៉ា Leica របស់ Huawei ត្រូវបានបន្ថែម សមត្ថភាពល្អ ជាងមុន។
លក្ខណៈសម្បត្តិពិសេសៗគោលៗរបស់កាមេរ៉ា កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/1.9 ដែលអាច ថតបានវែង ផ្តិតពត៌ និងពន្លឺបាន ល្អខ្លាំង កាមេរ៉ាភ្លោះ 2 គ្រាប់ ដោយ មួយគ្រាប់ទំហំ 12 មេហ្គាភិច​ និង មួយគ្រាប់ទៀត 20 ភិចសែល monochrome មានបច្ចេកវិទ្យា OIS ទៀតផង និងកម្រិត Aperture សម្រាប់កាមេរ៉ាទាំងពីរ គ្រាប់គឺដូចគ្នា និងមាន Aperture f/2.2 មានមុខងារ Portrait Mode សម្រាប់ប្រកួតប្រជែងជាមួយ iPhone 7 Plus ដែលអាច ដំណើរការ បានល្អជាង អាចថតវីឌីអូបានដល់កម្រិត 4K កាមេរ៉ាអាចជ្រើសយក ប្រើគ្រាប់មួយណាក៏បាន ទៅតាមប្លង់ យើងចង់បាន ប្រព័ន្ធប្រតិបត្តិការ Huawei P10 និង P10 Plus ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ ផ្ទាល់តែម្ដង ស្រោបឡើង ដោយ Emotion UI 5.1 ថ្មី ដែលមាន ភាពសាមញ្ញ តែបង្កប់ដោយមុខងារច្រើន និងអាចដំណើរការ បានលឿន មិនស្ទក់ និងមិនស៊ី រ៉េមច្រើន នោះទេ។ កម្លាំងថ្ម កាន់តែប្រសើរជាងមុន Huawei P10 និង P10 Plus បានបង្កើនសមត្ថភាព កម្លាំងថ្មរបស់ខ្លួន ដោយ Huawei P10 មានថាមពលថ្ម ទំហំ 3200mAh សម្រាប់កម្លាំង ថ្មរបស់ Huawei P10 Plus វិញ មានធំជាង ដល់ទៅ 3750mAh ឯណោះ។
ដូច្នេះម្ចាស់របស់ Huawei P10 និង P10 Plus អាចរីករាយ ជាមួយនឹង ការប្រើប្រាស់ ទូរស័ព្ទបានយូរ​និង សាកថ្មក៏ឆាប់ពេញ ជាមួយនឹង បច្ចេកវិទ្យា Super Charge របស់ Huawei ។ ថ្ងៃចេញលក់ក្នុងទីផ្សារ និងតម្លៃអន្តរជាតិ Huawei P10 និង P10 Plus និងមានការចេញលក់ឆាប់ៗ នេះផងដែរ តែក្រុមហ៊ុន ​មិនទាន់បញ្ជាក់ច្បាស់ នៅឡើយ អំពី ថ្ងៃខែ ចេញលក់ ជាផ្លូវការ នោះទេ។ ចំណាប់អារម្មណ៍ សម្រាប់ចំណាប់អារម្មណ៍ពីក្រុមការងារ Cambo Report យើងខ្ញុំ គឺខ្ញុំមានការ ចាប់ចិត្តនូវការ រចនាថ្មីនៃរូបរាងថ្មី ដ៏ស្ដើងមួយនេះ។ មើលមួយភ្លែត វាស្រដៀងទៅនឹង iPhone 7 ច្រើនមែន តែវារាង ស្អាតជាង ហើយក៏មាន ជម្រើសពណ៌ ជាច្រើន និងស្តើងស្អាត ផងដែរ។ អរគុណដល់ Huawei ដែលមិនបាន បំបាត់ រន្ធកាសនោះទេ ហើយក្រុមហ៊ុន ក៏បាន បង្កើតមុខងារ ជាច្រើនដើម្បី បំបាក់ iPhone ផងដែរ ជាពិសេសគឺ ទៅលើកាមេរ៉ា វា តែម្តង។
នេះក៏ជាទូរស័ព្ទ ដំបូងផងដែរ ដែលបង្កប់ អង់តែន 4.5G ដែលវាអាច ដំណើរការ បានលឿនល្អ ខ្លាំងមែនទែន។ យ៉ាងណាមិញ វាក៏មានចំណុច ខ្សោយមួយ ចំនួន ខុសពីការ រំពឹងទុករបស់ ពួកយើង ផងដែរ ដូចជាវាមិនមាន អេក្រង់កោងដូច Mate 9 Pro, អាចត្រឹមការពារ បានទឹកជះ ពីក្រៅ តែ មិនអាចប្រើ បានក្រោមទឹក ហើយបន្ទះឈីបវា ក៏រាងស្ទើរ ចាញ់បន្ទះឈីប ដែលត្រៀមប្រើ នៅលើ កំពូលស្មាតហ្វូន ក្នុងឆ្នាំ 2017 នេះផងដែរ។ ចុះសម្រាប់ ប្រិយមិត្តទាំងអស់គ្នាវិញ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ?

Share on Google Plus

About Movie2080

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment